ក្រុមការងារយុវជនគណបក្សស្រុកគងពិសី នាំយកអំណោយស្បៀងអាហារ និងថវិកាឧបត្ថម្ភជូនគ្រួសារខ្វះខាត ២គ្រួសារ នៅឃុំព្រៃញាតិ
កំពង់ស្ពឺ÷ នាថៃ្ងអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រសៀល លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាអនុប្រធានក្រុមការងារស្រុកចុះមូលដ្ឋានឃុំព្រៃញាតិ តំណាងលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី ដោយមានការនិមន្តចូលរួមពីព្រះតេជគុណចៅអធិការវត្តអង្គតាភេម លោក ប៉ែន គីម អនុប្រធានយុវជន យុវជនស្រុក-ឃុំ និងលោកមេភូមិ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ០២គ្រួសារ ស្ថិតនៅភូមិដូង និងភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ធ ១កេស, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ខ្ទឹមស ១គីឡូ, ស្ករស ១គីឡូ, ប៊ីចេង ១កញ្ចប់, ម្រេច ១កញ្ចប់ និងថវិកាចំនួន ៤០,OOOរៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អានបន្ត