
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំ“យុទ្ធនាការ ផលិតផលជាតិ #MadeInCambodia”
បាត់ដំបងៈ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំ“យុទ្ធនាការ ផលិតផលជាតិ #MadeInCambodia” ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមុខបវេណផ្សារទំនើប-បុរីថ្មី ក្រុងបាត់ដំបង ក្រោមវត្តមាន លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ទេព ហ៊ន អភិបាលរងខេត្តបាត់ដំបង និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ សិប្បករ-ផលិតករ ក្នុងស្រុក និងតំណាងពីវិស័យឯកជន។











