
លោកបណ្ឌិត សុង ឃាង ជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់កម្មសិក្សាបច្ចេកទេសកសិកម្មជូនសិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និង លោក កឹម ចាន់ណារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់ការងារកម្មសិក្សាជូនដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី។ កម្មវីធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន និងអនុប្រធានការិយាល័យ មន្ត្រីបច្ចេកទេស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។











