
មន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី «ការថែទាំសុខភាពស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ» និងកិច្ចប្រជុំប្រចាំត្រីមាសទី៣
(កំពង់ស្ពឺ)៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកស្រី គា សុភូ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលរំលឹកស្តីពី"ការថែទាំសុខភាពស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើ ហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦" ដោយមានការអញ្ជើញចូលរួមពីលោកស្រីប្រធានមន្ទីរកិច្ចការការនារីខេត្ត លោក លោកស្រី អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង/ស្រុកទាំង៩ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។








