
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖













កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ - បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ - បើកទ្វារទឹករលាំងជ្រៃ បី ទ្វារ (១=១,៥០ ម៉ែត្រ; ២=១,០០ ម៉ែត្រ) *១~ស្ថានភាពទូទៅ៖* -រលាំងជ្រៃថ្ងៃនេះ ៧,២០ ម/ថ្ងៃម្សិលមិញ ៧,១៥ ម (+០,០៥ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,២០ ម - ពាមឃ្លៃថ្ងៃនេះ=៤,៦៥ ម / ថ្ងៃម្សិលមិញ=៤,៣៥ ម (+០,៣០ ម ) -តាសាល ថ្ងៃនេះ=១៩,២៨ ម /ថ្ងៃម្សិលមិញ=១៩,២៤ ម (+០,០៤ ម ) ហូរពីលើ កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=+០,២៨ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៤,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៤,០°c /Min=២៥.០°c ៤~ ទឹកភ្លៀង៖ ប្រភព: មន្ទីរធនធានទឹកនិយមខេត្តកំពង់ស្ពឺ។


ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសាលប្រជុំ គិរីរម្យ (ជាន់ផ្ទាល់ដី) នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីវិវាទលើកិច្ចសន្យាទិញ-លក់ដីធ្លី ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរអធិការកិច្ចខេត្ត, អាជ្ញាធរស្រុកគងពិសី, អាជ្ញាធរឃុំស្រង់, មេភូមិស្រង់ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


(កំពង់ស្ពឺ)៖ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កងកម្លាំងនគរបាលបានអនុវត្តការរឹតបន្តឹងការប្រើប្រាស់មធ្យោបាយយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលេីផ្លូវជាតិ និងការដឹកជញ្ជូនសម្ភារៈទំនិញគ្រប់ប្រភេទ ចំណុចពិសេសសូមបងប្អូនបេីកបរដោយការទទួលខុសត្រូវ គោរពល្បឿនកំណត់ រាល់ការដឹកជញ្ជូនសម្ភារៈទំនិញអោយមានការគឹតអំពីលក្ខណៈសុវត្ថិភាពរួម ការបេីកបរគ្មានជាតិស្រវឹង «បេីស្រវឹងកុំបេីកបរ » នគរបាល ជ្រើសរើសយកវិធានការអប់រំច្រើនជាងវិធានការផាកពិន័យ តែក៏មិនបណ្ដែតបណ្ដោយអោយ គ្រោះថ្នាក់ចរាចរណ៍បន្ដកេីតឡេីងដដែលនិងរីកកាន់ធំ នោះឡេីយ៕


រាជធានីភ្នំពេញ-នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អនុវត្តតាមការចាត់តាំងរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចូលរួមកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ទីប្រឹក្សាក្រសួងការងារ ថ្នាក់ដឹកនាំ និងតំណាងអន្តរក្រសួង ក្នុងគោលបំណងពិនិត្យ ពិភាក្សា ប្រមូលធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥។
