
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖













កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ៖នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ៕


កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៧ កើត ខែ អស្សុជ ឆ្នាំមមីអដ្ឋស័កព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០២៦ ។ ក្រុមចលនាស្ត្រី ខេត្តកំពង់ស្ពឺដឹកនាំដោយលោកជំទាវទឹម សាវាត ប្រធានក្រុមចលនាស្ត្រីខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ ការងារមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណ្ណតិទី ៦ ឆ្នាំ២០២៧និងជំរុញដល់ក្រុមការងារស្រ្ដីនៅមូលដ្ឋាន អោយដាក់ពាក្យបម្រើការងារនៅតាមការិយាល័យបោះឆ្នោតអោយបានគ្រប់ការិយាល័យក្រុង ស្រុក “ ជូនដល់ក្រុមការ ងារស្រ្ដីគណៈកម្មាធិការបក្សប្រជាជន ស្រុកថ្គង។


កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.០៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
