
កិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ កកបផទអខ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រចាំត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានា លោក លោកស្រី មកពីក្រុង/ស្រុកទាំង៩ អង្គការដៃគូពាក់ព័ន្ធ មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ និងក្រុមការងាររបស់កម្មវិធី ADB ជាច្រើនរូបទៀត ពិធីប្រារព្ធធ្វើនៅសាលប្រជុំធំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។








