
រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំពិភាក្សាការតុបតែងមែកឈើចន្ទគីរីអមសងខាងផ្លូវជាតិលេខ៤ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការតុបតែងមែកឈើចន្ទគីរីដែលដុះអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីចំណុចស្ពានថ្នួសលួង ឆ្ពោះទៅដល់ការ៉ាស់សាំងថ្មី (ការ៉ាស់សាំង PTT ចាស់) ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ កិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំកង ហ៊ាង ជាន់ទី១ នៃអគាររដ្ឋបាលខេត្ត។








