
ពិធីជួបសំណេះសំណាល សាកសួរទុក្ខធុរៈ ស្វែងយល់ពីស្ថានភាពជីវភាព សំណូមពរ និងពង្រឹងស្មារតីសាមគ្គីភាពជាមួយបងប្អូនជនបង្គោលកម្មការិនីតាមភូមិក្នុងឃុំមនោរម្យ
នាពេលព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំ ឃុំមនោរម្យ បានរៀបចំពិធីជួបសំណេះសំណាល សាកសួរទុក្ខធុរៈ ស្វែងយល់ពីស្ថានភាពជីវភាព សំណូមពរ និងពង្រឹងស្មារតីសាមគ្គីភាពជាមួយបងប្អូនជនបង្គោលកម្មការិនីតាមភូមិក្នុងឃុំមនោរម្យ។ សមាសភាពចូលរួម (សរុប៖ 40នាក់ - ស្រី៖ 22 នាក់)។ ក្រោម អធិបតីភាព លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ស្ពឺ។










