
ពិធី អប់រំសមាធិរបស់កុមារ នៃមណ្ឌលកុមារកំព្រាព្រៃជុំ ដែលប្រារព្ធធ្វើឡើងនៅក្នុងវត្តព្រៃជុំ ឃុំយុទ្ធមគ្គីស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសាមគ្គីមុនីជ័យ និងឯកឧត្តមឈូ សុបញ្ញា អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យនិងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង មានកិត្តិយសបានអញ្ជើញចូលរួមក្នុងពិធី អប់រំសមាធិរបស់កុមារ នៃមណ្ឌលកុមារកំព្រាព្រៃជុំ ដែលប្រារព្ធធ្វើឡើងនៅក្នុងវត្តព្រៃជុំ ឃុំយុទ្ធមគ្គីស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។










