
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ * បិទទ្វារទ្វារទឹកទំនប់តាសាល *បើកទ្វារទឹករលាំងជ្រៃ បី ទ្វារកម្ពស់ ១=៤,០០ ម៉ែត្រ; ២=៣,៥០ ម៉ែត្រ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ * បិទទ្វារទ្វារទឹកទំនប់តាសាល *បើកទ្វារទឹករលាំងជ្រៃ បី ទ្វារកម្ពស់ ១=៤,០០ ម៉ែត្រ; ២=៣,៥០ ម៉ែត្រ













កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.៨០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


-លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អភិបាលរងស្រុក នាយករដ្ឋបាលស្រុក និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ពានឆ្លងប្រឡាយមេរលាំងជ្រៃខាងត្បូង នៅចំណុចភូមិសាស្ត្រឃុំស្នំក្រពើ និងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


(កំពង់ស្ពឺ)៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក រស់ សុខ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពេជ្រមុនី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារដ៏មានសារៈសំខាន់។


កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ -ឯកឧត្តម លី ណាវុឌ្ឍ អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកគងពិសី និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំស្នំក្រពើ បានដឹកនាំ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ភូមិ-ឃុំ នាំយកសារលិខិតរំលែកទុក្ខ និងបច្ច័យបុណ្យសពជូនដល់ក្រុមគ្រួសារ លោកស្រី ប្រាក់ ស្រីនាង គ្រូបង្រៀននៅ សាលាបឋមសិក្សាស្វាយទាប នៃស្រុកគងពិសី បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៣១ឆ្នាំ ដោយរោគាពាធ។
