
ឯកឧត្តមបណ្ឌិត អ៊ុក កោសា និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌ (ភ្ជុំបិណ្ឌ) នៅវត្តព្រៃជុំ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងលោកជំទាវមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ ជៀម ម៉ាលីន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បងប្អូនញាតិសន្តាន និងសហការីទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌ (ថ្ងៃភ្ជុំបិណ្ឌ) ប្រកបដោយបរិយាកាសសទ្ធាជ្រះថ្លា ស្ថិតនៅទីអារាមវត្តព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។









