
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជាមិនឱ្យគេទេ ហើយនឹងបន្តទាមទារមកវិញតាមយន្តការការទូត និងច្បាប់អន្តរជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជាមិនឱ្យគេទេ ហើយនឹងបន្តទាមទារមកវិញតាមយន្តការការទូត និងច្បាប់អន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជាមិនឱ្យគេទេ ហើយនឹងបន្តទាមទារមកវិញតាមយន្តការការទូត និងច្បាប់អន្តរជាតិ













ខេត្តកំពង់ស្ពឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិនៅតាមបន្ទាត់ព្រំដែន ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងផែនការ, ប្រធaniក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីជួបសំណេះសំណាល និងប្រគល់អំណោយជូនគ្រួសារកងទ័ព។


(ឃុំដំណាក់រាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង និងអាជ្ញាធរឃុំដំណាក់រាំងចូលរួមកាន់វេនបិណ្ឌទី១២ ជាមួយព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទមកពីភូមិទាំង៣ (ដំណាក់រាំងរាំង ត្រពាំងវែង ក្រាំងខ្នុរ) ចំណុះជើងវត្តធម្មបញ្ញាមហាព្រហ្ម។ ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះ ថ្នាក់ដឹកនាំ និងក្រុមការងារ បាននាំយកនូវបច្ច័យកសាង និងទេយ្យទានមួយចំនួនប្រគេនជូនព្រះសង្ឃ រួមមាន៖ បច្ច័យសម្រាប់កសាងវត្ត អង្ករ ចំនួន ៥០ គីឡូក្រាម មី ចំនួន ៣ កេះតូច សំពត់សាដក ចំនួន ១ កញ្ចប់ តែ ចំនួន ១ យួរសៀង ចំនួន ៣ គីឡូក្រាម ទឹកសុទ្ធ ចំនួន ៣ កេះ ទឹកផ្លែឈើ ចំនួន ៣ កេះ ដោយមានការចូលរួមក្រុមការងារ និងអជ្ញាធរភូមិ-ឃុផងដែរ។


កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំរស្មីសាមគ្គី ក្រោមអធិបតីភាព លោក យឿង ភឿន មេឃុំរស្មីសាមគ្គី និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ត្រូវបានប្រកាសតែងតាំង លោកស្រី ទូច ថារី ឋានន្តរសក្តិវរមន្រ្តីថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ប៉ែន សុខុម ត្រូវបានផ្ទេរភារកិច្ច ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋបាលក្រុងច្បារមន ។
