
ថ្នាក់ដឹកនាំស្រុកសាលាក្រៅ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍
ប៉ៃលិន៖ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងលោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ (ហៅវត្តអូររអិល) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន។











