
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២៦

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២៦













កំពង់ស្ពឺ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពាំនាំនូវសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងថវិកាចូលបុណ្យ ជូនដល់គ្រួសារសពឧបាសក សាយ ស៊ីម ដែលត្រូវជាឪពុកបង្កើតរបស់ លោក សុីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅផ្ទះនៃសព ដែលស្ថិតនៅក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


(កំពង់ស្ពឺ)៖ ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលេីផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកំលាំងប្រចាំការលេីផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លេីករណីបុរសដែលយកដែកដាក់លេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រPK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។


(កំពង់ស្ពឺ)៖ នៅយប់ថៃ្ងពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីផ្ញេីលឆោឡោអំពីសកម្មភាពបុគ្គលម្នាក់បានបង្កការអុកឡុកក្នុងមូលដ្ឋានភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ដោយមានការចែករំលែករូបភាពស្រែកឡូឡារតាមបណ្ដាញសង្គម .,។


កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកភ្នំស្រួច ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ ពិធីនេះប្រារព្ធឡើងយោងតាមប្រកាសលេខ ៩១៤៧ ប្រក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយបានសម្រេចផ្ទេរភារកិច្ច និងតែងតាំង លោកស្រី ស៊ុម ផល្លី ពីអភិបាលរងស្រុកបសេដ្ឋ ឱ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកភ្នំស្រួច។
