
វីដេអូ: ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២ ៨៨៣បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកកំពង់ស្វាយ
វីដេអូ: ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២ ៨៨៣បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកកំពង់ស្វាយ

វីដេអូ: ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២ ៨៨៣បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកកំពង់ស្វាយ













កំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុក ក្រោមអធិបតីភាពរបស់ លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ។


(កំពង់ស្ពឺ) ៖ ដោយទទួលបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងទទួលបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងអនីតិជន ណែនាំដល់កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានសហការចុះទៅឃ្លាំមេីលនិងឈានទៅធ្វេីការឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងករណីរំលោភលេីកុមារីជាអនីតិជនជាកូនបង្កេីតនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


ដោយការអញ្ជេីញជាវត្ដមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។


ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ធំបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកពូ សេក នៅ រស់នៅភូមិក្ដីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។
