
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចូលរួមអបអរសាទរ “យុទ្ធនាការផលិតផលជាតិ MadeInCambodia
នៅថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលរួមអបអរសាទរ និងគាំទ្រ យុទ្ធនាការផលិតផលជាតិ MadeInCambodia ជាមួយខេត្តកំពង់ចាម ដែលជាខេត្តគោលដៅ។

នៅថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលរួមអបអរសាទរ និងគាំទ្រ យុទ្ធនាការផលិតផលជាតិ MadeInCambodia ជាមួយខេត្តកំពង់ចាម ដែលជាខេត្តគោលដៅ។













កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចុះសកម្មភាពនៅមូលដ្ឋានឃុំដូចខាងក្រោម៖


កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតនិងមានការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិការប្រឡងធ្វើតេស្ត។


កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ លោក កៅ សុណ្ណារឹទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាហែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លាទៅចែកជូនគ្រួសារវីរៈកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិនៅសមរភូមិមុខ ចំនួន ៦៧គ្រួសារ នៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ក្រោមបរិយាកាសដ៏អធិកអធមនៃបុណ្យកាន់បិណ្ឌប្រពៃណីជាតិ លោក អ៉ិន ប៊ុនណា អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងជាតំណាងលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ អញ្ជើញចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី១៣ នៅក្នុងពុទ្ធសីមាវត្តមុនីរង្សីរតនារាម ហៅវត្តម្រុំខាងជើង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
