
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣៦រូប ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់
កំពង់ស្ពឺ÷នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្ដមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈ អចិន្ដ្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣៦រូប ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចំនួន ៧៨៤នាក់ ស្រី ៤៦៨នាក់ រួមមានជំងឺទូទៅ មនុស្សចាស់ កុមារ រោគស្ត្រី មាត់ធ្មេញ សន្លាក់ និងឆ្លុះអេកូសាស្ត្រ ...។ ល។











