
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តដាក់ចេញវិធានការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams) ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ឯកឧត្ដម អ៊ុំ រាត្រី បានដាក់ផែនការបន្ថែមទៀត ក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សា នឹងបន្តការងារអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams) នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធក្រុង-ស្រុកទាំង៩ទូទាំងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ។











