
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ដាញចែកចាយទឹកស្អាតរបស់សហគមន៍រយ៉
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ដាញចែកចាយទឹកស្អាតសហគមន៍រយ៉ ស្ថិតក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការជីវិតនិងធម្មជាតិកម្ពុជា (NatureLife)។ គោលបំណង ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕











