លោកអភិបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សា ជាមួយអាជីវករ ទទួល ទិញ-លក់ អេតចាយ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង

លោកអភិបាលក្រុងបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សា ជាមួយអាជីវករ ទទួល ទិញ-លក់ អេតចាយ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង

បាត់ដំបង៖ លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សា ជាមួយអាជីវករ ទទួល ទិញ-លក់ អេតចាយ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ចំនួន៤០ទីតាំង ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកអធិការរងនគរបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលក្រុង លោកមេប៉ុស្តិ៍នគរបាលសង្កាត់ និងលោក លោកស្រី ចៅសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។

ក្រុងបាត់ដំបង, សន្តិសុខសង្គម

ព័ត៌មានពាក់ព័ន្ធ

មុខសញ្ញាលួចខ្សែភ្លើង០២នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយនឹងឧបករណ៍ជក់គ្រឿងញៀន
សន្តិសុខសង្គម
មុខសញ្ញាលួចខ្សែភ្លើង០២នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយនឹងឧបករណ៍ជក់គ្រឿងញៀន
បាត់ដំបង៖ កម្លាំងអធិការស្រុករតនមណ្ឌល បានធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន ជនសង្ស័យពីរនាក់រួមជាមួយវត្ថុតាង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនផង កាលពីរសៀល ថ្ងៃទី០៣ខែសីហា ក្រោយពីបានធ្វើសកម្មភាពលួចខ្សែភ្លើងប្រជាពលរដ្ឋនៅមូលដ្ឋានបានមួយថ្ងៃ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រយៈពេល ៥ថ្ងៃ គាស់ផ្ទះល្វែង ៦ខ្នងរបស់ក្រុមហ៊ុន យកសម្ភារៈអស់សល់តែសម្បក ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ៣នាក់
សន្តិសុខសង្គម
រយៈពេល ៥ថ្ងៃ គាស់ផ្ទះល្វែង ៦ខ្នងរបស់ក្រុមហ៊ុន យកសម្ភារៈអស់សល់តែសម្បក ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ៣នាក់
បាត់ដំបង៖ កម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមទាំងជនដៃដល់ និងអ្នកទទួលផលចោរកម្ម កាលពីថ្ងៃទី២៧ ខែកក្កដា ពាក់ព័ន្ធករណីគាស់ផ្ទះល្វែងចំនួន ៦ ខ្នង របស់ក្រុមហ៊ុន ស៊ីនឃីម ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ការគាស់ផ្ទះនេះបានកើតឡើងជាបន្តបន្ទាប់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែកក្កដា។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សមត្ថកិច្ចស្រុករតនមណ្ឌល បង្ក្រាបករណីលួចកាត់ខ្សែភ្លើងសូឡា ជាង ៧,០០០ ម៉ែត្រ នៅរោងចក្រស៊ីម៉ង់ត៍ ខេត្តបាត់ដំបង
សន្តិសុខសង្គម
សមត្ថកិច្ចស្រុករតនមណ្ឌល បង្ក្រាបករណីលួចកាត់ខ្សែភ្លើងសូឡា ជាង ៧,០០០ ម៉ែត្រ នៅរោងចក្រស៊ីម៉ង់ត៍ ខេត្តបាត់ដំបង
បាត់ដំបង៖ កម្លាំងនគរបាលស្រុករតនមណ្ឌល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងសូឡា (Solar) សរុប ៧,០៦០ ម៉ែត្រ នៅក្នុងទីតាំងរោងចក្រ Battambang Conch Cement កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦។ ប្រតិបត្តិការនេះអនុវត្តតាមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាន់ ឡុង អធិការនគរបាលស្រុករតនមណ្ឌលស្តីទី។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
កងរាជអាវុធហត្ថស្រុកសង្កែ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ៣ នាក់
សន្តិសុខសង្គម
កងរាជអាវុធហត្ថស្រុកសង្កែ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ៣ នាក់
បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ បានចុះបង្ក្រាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ១ លើក ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ កាលពីម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចក្រុមទី ០៦ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ នេះបើតាមគណនីហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អាវុធហត្ថក្រុងបាត់ដំបង ឆ្មក់ឃាត់ខ្លួនយុវជនម្នាក់ ខណៈកំពុងលក់ដូរម៉ាទឹកកកចំនួន ១៣៧ កញ្ចប់
សន្តិសុខសង្គម
អាវុធហត្ថក្រុងបាត់ដំបង ឆ្មក់ឃាត់ខ្លួនយុវជនម្នាក់ ខណៈកំពុងលក់ដូរម៉ាទឹកកកចំនួន ១៣៧ កញ្ចប់
បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ១៣៧ កញ្ចប់ ដើម្បីចាត់ការតាមច្បាប់។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
កម្លាំងចម្រុះ និងកម្លាំងបំរុងសរុប ៤៥០ នាក់ នឹងដាក់ពង្រាយដើម្បីការពារសន្តិសុខសណ្តាប់ ក្នុង «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ ២០២៦»
សន្តិសុខសង្គម
កម្លាំងចម្រុះ និងកម្លាំងបំរុងសរុប ៤៥០ នាក់ នឹងដាក់ពង្រាយដើម្បីការពារសន្តិសុខសណ្តាប់ ក្នុង «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ ២០២៦»
បាត់ដំបង ៖ កម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមទាំងកម្លាំងចម្រុះ សរុបចំនួន ៤៥០ នាក់ ត្រៀមចូលរួមថែរក្សា ការពារ និងធានាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងកំឡុងពេលប្រារព្ធ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ ២០២៦»។ ការត្រៀមនេះ មានគោលបំណងបង្កើតបរិយាកាសរីករាយ និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងសាធារណជនដែលអញ្ជើញមកពីគ្រប់ទិសទី។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង

កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

កំពង់ស្ពឺឋ៊÷ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា -សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង

កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦,៧៨ ម/ថ្ងៃម្សិលមិញ ៦,៦០ ម (+០,១៨ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២២ ម - ពាមឃ្លៃថ្ងៃនេះ=២,៤៥ ម / ថ្ងៃម្សិលមិញ=២,៤៥ ម  (-០,០០ ម ) -តាសាល ថ្ងៃនេះ=១៤,៨២ ម /ថ្ងៃម្សិលមិញ=១៥,០០ ម (-០,១៨ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,១៨ ម

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ផាម រីវ៉ ខេត្តកំពង់ស្ពឺ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» រៀបចំដោយសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី
សកម្មភាពថ្នាក់ដឹកនាំ

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ផាម រីវ៉ ខេត្តកំពង់ស្ពឺ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» រៀបចំដោយសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី

កំពង់ស្ពឺ÷ ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ (អគ្គលេខាធិការ វ.ស.ស.) និងឯកឧត្តម តូច ប៉ូលីវ៉ា (អភិបាលរងខេត្តកំពង់ស្ពឺ) ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ-អាជ្ញាធរ និងអង្គការ/សមាគម/សហជីពក្នុងខេត្ត។ ការទទួលស្គាល់តួនាទីសង្គមស៊ីវិល៖ អង្គការ-សមាគមត្រូវបានចាត់ទុកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់សេវាសាធារណៈ ការពារសិទ្ធិមនុស្ស និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមអាទិភាពជាតិ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។ ការជំរុញ បរិវត្តកម្មឌីជីថល៖ លើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងសមាគមទាំង ១១១ ក្នុងខេត្ត បង្កើនការរៀនសូត្រ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រងទិន្នន័យស្ថាប័នឱ្យមានសុវត្ថិភាព (ចៀសវាងបទល្មើសបច្ចេកវិទ្យា) និងប្រើប្រាស់វេទិកាឌីជីថលដើម្បីបង្កើនតម្លាភាព និងទំនាក់ទំនងជាមួយអាជ្ញាធរ/សហគមន៍។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សេចក្តីជូនដំណឹង

ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ជំរាបសួរ ឯកឧត្ដមនេះជាសេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អ្នកសង្កេតការណ៍ត្រូវដាក់ពាក្យសុំនៅ គជប ចាប់ពី ថ្ងៃទី ០៧ កញ្ញា ២០២៦ និងបញ្ចប់នៅថ្ងៃទី ០២ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍ជាតិ និងថ្ងៃទី០៩ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ -ចំពោះភ្នាក់ងារគណបក្សត្រូវដាក់នៅសាលាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២៧។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត