លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ

លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ថ្ងៃទីសៅរ៍ ទី២៥ ខែកក្តដា ឆ្នាំ២០២៦នេះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សិស្សានុសិស្សសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ អេស អេ (USA) លោកស្រី ហង្ស ស្រីទូច នាយិកាកម្មវិធី អូស្ត្រាលី អាមេរិកាំង លោកម៉ៅ សុខវិសាល នាយកសាខាទី១៣ សិរីសោភ័ណ លោកស្រី សេង ឆេងម៉ី នាយិកាសាខាទី១០ បន្ទាយមានជ័យ និង លោក យ៉ែម ប៊ុនឆាត នាយកចំណេះទូទៅភាសាខ្មែរ សាលាអន្តរជាតិ យូ អេស អេ ព្រមទាំងមានការចូលរួមនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឆគ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ខេត្តបន្ទាយមានជ័យព័ត៌មានជាតិរដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានពាក់ព័ន្ធ

ហឹប វិញ្ញាសា ប្រឡងបាក់ឌុប បានដឹកជញ្ជូនទៅរក្សាទុក នៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព
អប់រំ និងកីឡា
ហឹប វិញ្ញាសា ប្រឡងបាក់ឌុប បានដឹកជញ្ជូនទៅរក្សាទុក នៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមម៉ោង១៣:៥ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ហឹប វិញ្ញាសា សម្រាប់ ដំណើរ ការ សំណេរ នៃ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ សម័យ ប្រឡង៖ ១០ សីហា ២០២៦ ត្រូវ បាន ដឹក ជញ្ជូន ទៅ រក្សា ទុក នៅតាម រដ្ឋបាល សាលា រាជធានី-ខេត្ត ប្រកប ដោយ សុវត្ថិភាព ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ ជួយបង្រៀនបំប៉នបេក្ខជនបាក់ឌុបជាង ១ម៉ឺននាក់ ដែលរស់នៅតំបន់ភៀសសឹក
អប់រំ និងកីឡា
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ ជួយបង្រៀនបំប៉នបេក្ខជនបាក់ឌុបជាង ១ម៉ឺននាក់ ដែលរស់នៅតំបន់ភៀសសឹក
(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាង ១ម៉ឺននាក់ ដែលកំពុងរងផលប៉ះពាល់នៅតំបន់ភៀសសឹក ដោយក្រសួងបានផ្តល់ការបង្រៀនបំប៉នបន្ថែមដល់ពួកគេ ដើម្បីជួយសិស្សនុសិស្សទាំងនោះឱ្យទទួលពិន្ទុល្អ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
អប់រំ និងកីឡា
យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
(ភ្នំពេញ)៖ យុវសិស្ស ផូ បញ្ញាឫទ្ធិ ជាសិស្សសិក្សានៅថ្នាក់ទី៩ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ បានបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន និងចែករំលែកចំណេះដឹង ខណៈទទួលបានជ័យលាភី និងដណ្ដើមបាននូវមេដាយជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិជាច្រើន។ ជ័យជម្នះនេះបាននាំមកនូវកិត្តិយសថ្មីមួយទៀតសម្រាប់ខ្លួនឯង គ្រួសារ និងសាខាសិក្សារបស់ខ្លួន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
បន្ទាយមានជ័យ:នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ជាមួយនាយក និងនាយិកាសាលាបឋមសិក្សាគោលដៅទូទាំងខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
អប់រំ និងកីឡា
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, សាកលវិទ្យាធិការ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ពិនិត្យលើបញ្ហាប្រឈម ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង

គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង

កម្រិតទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៨៥ ម/ថ្ងៃម្សិលមិញ ៦,៧២ ម (+០,១៣ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៥ ម • ពាមឃ្លៃថ្ងៃនេះ=២,៣៥ ម / ថ្ងៃម្សិលមិញ=២,៣៥ ម  (-០,០០ ម ) -តាសាល ថ្ងៃនេះ=១៤,០៥ ម /ថ្ងៃម្សិលមិញ=១៤,២៥ ម (-០,២០ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,៩៥ ម

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
សិល្បៈនិងវប្បធម៌

អញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ

កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ (August 8, 2026)លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ តំណាងឲ្យលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តអង្គតាភេម លោក ចាន់ ស៊ុន មេឃុំ ក្រុមប្រឹក្សាឃុំ យុវជនឃុំ រួមជាមួយមេភូមិ អនុភូមិ ជំនួយការភូមិសម្តេចឪ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ដោយក្នុង ១គ្រួសារៗទទួលបានអង្គរ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៤០,០០០រៀល។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី
នយោបាយ

រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី

-លោកស្រី ឡុង ហ៊ុន សមាជិកអចិន្ត្រៃយ៍បក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈអចិន្ត្រៃយ៍បក្សឃុំ ស្តីពីការងាររៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ -លោកស្រី ឡុង ហ៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី តំណាងឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី ដែលមានការចូលរួមពីគណៈអចន្ត្រៃយ៍បក្សឃុំ និងក្រុមការងារឃុំ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គរោង និងវត្តអង្គតាព្រះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត