
សេចក្តីជូនដំណឹងអំពីភាពរាំងស្ងួត ក្នុងខេត្តកំពង់ស្ពឺ
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមបច្ចុប្បន្ន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យបានជ្រាបថា៖ ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូត El Niño បានធ្វើឱ្យខ្យល់មូសុងនិរតីនិងថយចុះ លក្ខណៈបែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ថមថយ មានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ។ ទាំងនេះ អាចប្រឈមនឹងស្ថានភាពខ្វះទឹក និងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង។










