ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។

ព័ត៌មានពាក់ព័ន្ធ

កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
ទេសចរណ៍
កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ទេសចរណ៍
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ផ្នែកជំងឺធ្ងន់បានបេីកកិច្ចប្រជុំប្រចាំខែ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សាំង ស្រេង ប្រធានផ្នែកជំងឺធ្ងន់ នៃមន្ទីរពេទ្យខេត្ត
សុខាភិបាល

ផ្នែកជំងឺធ្ងន់បានបេីកកិច្ចប្រជុំប្រចាំខែ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សាំង ស្រេង ប្រធានផ្នែកជំងឺធ្ងន់ នៃមន្ទីរពេទ្យខេត្ត

ថ្ងៃចន្ទ​ ១៥កើត​ ខែអស្សុជ ឆ្នាំមមី​ អដ្ឋ​ស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២៦ខែតុលាឆ្នាំ២០២៦​ ម៉ោង​ ៩:៣០នាទីព្រឹក ផ្នែកជំងឺធ្ងន់បានបេីកកិច្ចប្រជុំប្រចាំខែ​ ដែលដឹកនាំ ផ្នែកជំងឺធ្ងន់បានបេីកកិច្ចប្រជុំប្រចាំខែ​ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សាំង ស្រេង ប្រធានផ្នែកជំងឺធ្ងន់​ នៃមន្ទីរពេទ្យខេត្ត​ ដែលមានរបៀបវីរ:ដូចខាងក្រោម៖ ១.វិន័យ ២.ការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ (IPC) ៣.លើកកម្ពស់គុណភាពសេវា និងពង្រឹងការបញ្ជូន ៤.បញ្ហាផ្សេងៗ នឹងមតិយោបល់

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អគ្គិភ័យឆាបឆេះអគារស្តុកក្រណាត់ និងវត្ថុធាតុដើម ទំហំ 40 m X  80m នៅក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិនត្រូវបានពន្លត់ទាំងស្រុង
សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះអគារស្តុកក្រណាត់ និងវត្ថុធាតុដើម ទំហំ 40 m X 80m នៅក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិនត្រូវបានពន្លត់ទាំងស្រុង

កំពង់ស្ពឺ÷ គិតត្រឹមម៉ោង ៧:៣០នាទីយប់ ស្ថានភាពអគ្គិភ័យឆាបឆេះអគារស្តុកក្រណាត់ និងវត្ថុធាតុដើម ទំហំ 40 m X 80m នៅក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិនត្រូវបានពន្លត់ទាំងស្រុង។ សូមអរគុណ កងកម្លាំងបង្ការពន្លត់អគ្គិភ័យ អជ្ញាធរមានសមត្ថកិច្ច និងជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់ ដែលបានរួមដៃគ្នាទប់ស្កាត់មិនអោយរាលដាលដល់អគារ ៤ ផ្សេងទៀត។ ⏩️ ថ្ងៃស្អែក ក្រុមអន្តរាគមន៍ដោះស្រាយ ក្រសួង មន្ទីរការងារខេត្ត នឹងចុះមកពិនិត្យ និងពិភាក្សាជាមួយតំណាងក្រុមហ៊ុនចំពោះការរៀបចំដំណើរការឡើងវិញ សូមបងប្អូនកុំមានការព្រួយបារម្មណ៍🙏។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាជ្ញាធរឃុំព្រះនិព្វាន្ត ចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងនាំយកថវិកាចូលរួមបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន
សន្តិសុខសង្គម

អាជ្ញាធរឃុំព្រះនិព្វាន្ត ចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងនាំយកថវិកាចូលរួមបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន

កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក អោក សារិន សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំព្រះនិព្វាន្ត និងក្រុមការងារឃុំ បាននាំយកសម្ភារ និងថវិកាសួរសុខទុក្ខគ្រួសារក្រីក្រមានជីវភាពខ្វះខាតចំនួន ២គ្រួសារ រួមមាន ១.ឈ្មោះ ម៉ុក ម៉េង (ប្រុស អាយុ ៥៣ឆ្នាំ) និង ២.ឈ្មោះ មឿង ម៉ុត (ស្រី អាយុ ៦៧ឆ្នាំ) នៅភូមិគរ ឃុំព្រះនិព្វាន្ត ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូ ២ដុំ និងថវិកា ៥០,OOOរៀល។ ទន្ទឹមនឹងនោះ លោក ខៀវ ស៊ីផា សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំព្រះនិព្វាន្ត ក៏បាននាំយកថវិការបស់រដ្ឋបាលឃុំទៅចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ២គ្រួសារ រួមមាន៖ គ្រួសារសពលោក ហែម វ៉ាត (ភូមិកញ្ច្រប់) ចំនួន ៤០០,OOOរៀល និងគ្រួសារសពលោក ម៉ៅ សុផាត (ភូមិភានសា) ចំនួន ៤០០,OOOរៀល សរុបថវិកាចូលរួមបុណ្យចំនួន ៨០០,OOOរៀល ផងដែរ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សាខាបក្សភូមិកញ្ច្រប់ នាំយកថវិការំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋនៅឃុំព្រះនិព្វាន្ត
សន្តិសុខសង្គម

សាខាបក្សភូមិកញ្ច្រប់ នាំយកថវិការំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋនៅឃុំព្រះនិព្វាន្ត

កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ភួង ភស្ស សមាជិកសាខាបក្សភូមិកញ្ច្រប់ បាននាំយកថវិការបស់ឯកឧត្តម ហួត ស៊ីដេវីត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិកញ្ច្រប់ ចំនួន ១០០,OOOរៀល ទៅចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋឈ្មោះ ហែម វ៉ាត ភេទប្រុស អាយុ ៨២ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិកញ្ច្រប់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត