
មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិនិត្យសំណើសុំចេញប័ណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅក្នុងឃុំក្តុលសែនជ័យ
មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិនិត្យសំណើសុំចេញប័ណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅក្នុងឃុំក្តុលសែនជ័យ

មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិនិត្យសំណើសុំចេញប័ណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅក្នុងឃុំក្តុលសែនជ័យ













កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ (August 8, 2026)លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ តំណាងឲ្យលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តអង្គតាភេម លោក ចាន់ ស៊ុន មេឃុំ ក្រុមប្រឹក្សាឃុំ យុវជនឃុំ រួមជាមួយមេភូមិ អនុភូមិ ជំនួយការភូមិសម្តេចឪ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ដោយក្នុង ១គ្រួសារៗទទួលបានអង្គរ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៤០,០០០រៀល។


-លោកស្រី ឡុង ហ៊ុន សមាជិកអចិន្ត្រៃយ៍បក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈអចិន្ត្រៃយ៍បក្សឃុំ ស្តីពីការងាររៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ -លោកស្រី ឡុង ហ៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី តំណាងឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី ដែលមានការចូលរួមពីគណៈអចន្ត្រៃយ៍បក្សឃុំ និងក្រុមការងារឃុំ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គរោង និងវត្តអង្គតាព្រះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦(August 8, 2026) លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដោយមានចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងថ្នាក់ដឹកនាំភូមិ បានអញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៣វត្ត (វត្តសុរភី , វត្តសម្តេចព្រះសង្ឃរាជជួនណាត និងវត្តអង្គជុំ) ក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងមួយវត្តៗសម្ភារៈរួមមាន៖ ទៀតព្រះវស្សា ១គូ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រឹង ៥លីត្រ សាប៊ូ ១ថង់ អំបិលបិល ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម ស្កសរ ១គីឡូក្រាម និងថវិកាចំនួន ៩០០,០០០រៀល។


កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ -ឯកឧត្តម សត្យា វុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគោរពអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការវាយតម្លៃមុខសញ្ញាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជំហានទី១ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត ឯកឧត្តម អោ វណ្ណថេន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុក និងលោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
