រដ្ឋបាលខេត្តកណ្តាល បានរៀបចំ វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកចំនួន០២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម។ ជាពិសេសដើម្បីចូលរួម លុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួមក្នុងការទទួលយកនូវចំណេះដឹងដើម្បីយកទៅផ្សព្វផ្សាយបន្តអោយបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។

ព័ត៌មានពាក់ព័ន្ធ

កិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ)
សន្តិសុខសង្គម
កិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ)
ក្នុងកិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ) នេះគឺមានគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការការពារ និងជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្លងដែន និងរៀបចំយន្តការសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងផ្នែកពាក់ព័ន្ធ ឱ្យកាន់តែមានភាពរលូន ច្បាស់លាស់ និងទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ការរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅស្រុកកណ្តាលស្ទឹង
សន្តិសុខសង្គម
ការរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅស្រុកកណ្តាលស្ទឹង
កិច្ចប្រជុំ និងការរៀបចំវេទិកានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ និងពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ អាណាព្យាបាល និងយុវជន ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព លើកកម្ពស់ការចំណាកស្រុកដោយស្របច្បាប់ និងអំពាវនាវឱ្យរួមគ្នាបង្ការជំងឺគ្រុនឈាមក្នុងសហគមន៍ផងដែរ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
លោកជំទាវ នួន នារតី និងលោកជំទាវ ស្រ៊ុន ស្រីនាង ដឹកនាំកិច្ចប្រជុំពិនិត្យវិស័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅរោងភាពយន្ត ២ទីតាំង ក្នុងក្រុងតាខ្មៅ
សន្តិសុខសង្គម
លោកជំទាវ នួន នារតី និងលោកជំទាវ ស្រ៊ុន ស្រីនាង ដឹកនាំកិច្ចប្រជុំពិនិត្យវិស័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅរោងភាពយន្ត ២ទីតាំង ក្នុងក្រុងតាខ្មៅ
កិច្ចប្រជុំ និងការចុះពិនិត្យរោងភាពយន្តទាំងពីរទីតាំងក្នុងក្រុងតាខ្មៅនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងវាយតម្លៃការដំណើរការអាជីវកម្មសិល្បៈភាពយន្តឱ្យស្របតាមច្បាប់ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិ តាមរយៈកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងម្ចាស់អាជីវកម្ម ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» និងដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល តាមរយៈការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនដែលរឹបអូសបាន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏មានគោលដៅបំផុសស្មារតីសាធារណជន និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការរួមគ្នាលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនសង្គមជាតិ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកកោះធំ និងក្រុងសំពៅពូន
សន្តិសុខសង្គម
វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកកោះធំ និងក្រុងសំពៅពូន
គោលបំណងចម្បងនៃវេទិកាផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស វិធីសាស្ត្រការពារខ្លួនពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) ព្រមទាំងហានិភ័យខ្ពស់នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយប្រថាន។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម គួច ចំរើន ចូលរួមកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែតាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំសាលាខេត្តកណ្តាល។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំដាក់ផែនការរក្សាសន្តិសុខសម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងទី ១០-១១ ខែសីហា ឆ្នាំ ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំដាក់ផែនការរក្សាសន្តិសុខសម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងទី ១០-១១ ខែសីហា ឆ្នាំ ២០២៦

កំពង់ស្ពឺ÷ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកការងារសន្តិសុខ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ ដើម្បីរៀបចំរៀបចំសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់សម័យប្រឡងខាងមុខ។ យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ សម្រាប់សម័យប្រឡងនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ទូទាំងខេត្តមានមណ្ឌលប្រឡងសរុប ១៣ មណ្ឌល ស្មើនឹង ២០៥ បន្ទប់ និងមានបេក្ខជនចូលរួមប្រឡងសរុប ៥.៦៩៣ នាក់ (ស្រី ៣.៣០៧ នាក់)។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកគងពិសី
សកម្មភាពថ្នាក់ដឹកនាំ

ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកគងពិសី

កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (ហៅវត្តស្វាយទាប) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកគងពិសី
សកម្មភាពថ្នាក់ដឹកនាំ

កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកគងពិសី

កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦— លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (វត្តស្វាយទាប) ស្ថិតក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី។ ​ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាតែងតែឈរនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹង ឬមិនបានជួយនោះឡើយ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តកណ្តាល បានរៀបចំ វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកចំនួន០២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល - មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ