
ពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ១,២០០នាក់ ក្នុងស្រុកគងពិសី
(កំពង់ស្ពឺ)៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគងពិសី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្តៃយ៍ ស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក អញ្ជើញជាអធិបតីភាព ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូន មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ក្នុងបរិវេណសាលាបឋមសិក្សាអង្គជុំ ស្ថិតក្នុងភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោកអភិបាលរងខេត្ត អភិបាលស្រុក លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ប្រមាណជា ១២០០នាក់។











