
ការព្យាករណ៍អាកាសធាតុ និងការគ្រប់គ្រងទឹក សម្រាប់បង្កបង្កើនផលស្រូវវស្សាដើមរដូវ
ការព្យាករណ៍អាកាសធាតុ និងការគ្រប់គ្រងទឹក សម្រាប់បង្កបង្កើនផលស្រូវវស្សាដើមរដូវ

ការព្យាករណ៍អាកាសធាតុ និងការគ្រប់គ្រងទឹក សម្រាប់បង្កបង្កើនផលស្រូវវស្សាដើមរដូវ













ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ខែតុលាឆ្នាំ២០២៦ ម៉ោង ៩:៣០នាទីព្រឹក ផ្នែកជំងឺធ្ងន់បានបេីកកិច្ចប្រជុំប្រចាំខែ ដែលដឹកនាំ ផ្នែកជំងឺធ្ងន់បានបេីកកិច្ចប្រជុំប្រចាំខែ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សាំង ស្រេង ប្រធានផ្នែកជំងឺធ្ងន់ នៃមន្ទីរពេទ្យខេត្ត ដែលមានរបៀបវីរ:ដូចខាងក្រោម៖ ១.វិន័យ ២.ការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ (IPC) ៣.លើកកម្ពស់គុណភាពសេវា និងពង្រឹងការបញ្ជូន ៤.បញ្ហាផ្សេងៗ នឹងមតិយោបល់


កំពង់ស្ពឺ÷ គិតត្រឹមម៉ោង ៧:៣០នាទីយប់ ស្ថានភាពអគ្គិភ័យឆាបឆេះអគារស្តុកក្រណាត់ និងវត្ថុធាតុដើម ទំហំ 40 m X 80m នៅក្រុមហ៊ុន វ៉ាយ ធី ស៊ី ខបប៉ូរេសិនត្រូវបានពន្លត់ទាំងស្រុង។ សូមអរគុណ កងកម្លាំងបង្ការពន្លត់អគ្គិភ័យ អជ្ញាធរមានសមត្ថកិច្ច និងជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់ ដែលបានរួមដៃគ្នាទប់ស្កាត់មិនអោយរាលដាលដល់អគារ ៤ ផ្សេងទៀត។ ⏩️ ថ្ងៃស្អែក ក្រុមអន្តរាគមន៍ដោះស្រាយ ក្រសួង មន្ទីរការងារខេត្ត នឹងចុះមកពិនិត្យ និងពិភាក្សាជាមួយតំណាងក្រុមហ៊ុនចំពោះការរៀបចំដំណើរការឡើងវិញ សូមបងប្អូនកុំមានការព្រួយបារម្មណ៍🙏។


កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក អោក សារិន សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំព្រះនិព្វាន្ត និងក្រុមការងារឃុំ បាននាំយកសម្ភារ និងថវិកាសួរសុខទុក្ខគ្រួសារក្រីក្រមានជីវភាពខ្វះខាតចំនួន ២គ្រួសារ រួមមាន ១.ឈ្មោះ ម៉ុក ម៉េង (ប្រុស អាយុ ៥៣ឆ្នាំ) និង ២.ឈ្មោះ មឿង ម៉ុត (ស្រី អាយុ ៦៧ឆ្នាំ) នៅភូមិគរ ឃុំព្រះនិព្វាន្ត ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូ ២ដុំ និងថវិកា ៥០,OOOរៀល។ ទន្ទឹមនឹងនោះ លោក ខៀវ ស៊ីផា សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំព្រះនិព្វាន្ត ក៏បាននាំយកថវិការបស់រដ្ឋបាលឃុំទៅចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ២គ្រួសារ រួមមាន៖ គ្រួសារសពលោក ហែម វ៉ាត (ភូមិកញ្ច្រប់) ចំនួន ៤០០,OOOរៀល និងគ្រួសារសពលោក ម៉ៅ សុផាត (ភូមិភានសា) ចំនួន ៤០០,OOOរៀល សរុបថវិកាចូលរួមបុណ្យចំនួន ៨០០,OOOរៀល ផងដែរ។


កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ភួង ភស្ស សមាជិកសាខាបក្សភូមិកញ្ច្រប់ បាននាំយកថវិការបស់ឯកឧត្តម ហួត ស៊ីដេវីត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិកញ្ច្រប់ ចំនួន ១០០,OOOរៀល ទៅចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋឈ្មោះ ហែម វ៉ាត ភេទប្រុស អាយុ ៨២ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិកញ្ច្រប់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
