
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រៀបចំកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន២២ស្ថាប័ន ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងស្ពានបេតុងថ្មីនៅស្រុកភ្នំក្រវាញ
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងសហការី បានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ២២ស្ថាប័ន ជុំវិញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍក្នុងខេត្ត។ ក្នុងនោះ លោកប្រធានបានលើកឡើងពី ស្ពានបេតុងថ្មីប្រវែង ១៤៤ម៉ែត្រ ទទឹង ១០ម៉ែត្រ នៅស្រុកភ្នំក្រវាញ ដែលជាអំណោយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំនួសស្ពានដែកចាស់។ ស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូន និងតភ្ជាប់ទេសចរណ៍ទៅកាន់តំបន់ភ្នំ១៥០០ ព្រមទាំងខេត្តជាប់ពាក់ព័ន្ធយ៉ាងងាយស្រួល។











