
សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់អ្នកស្ម័គ្រចិត្ត ដើម្បីពង្រឹងសមត្ថភាពការងារមនុស្សធម៌
ក្រោមការដឹកនាំរបស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ទេព រ៉ុម នាយករងសាខា បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់អ្នកស្ម័គ្រចិត្ត កក្រក សរុបចំនួន ៣២នាក់ (ស្រី ១៤នាក់) មកពីសង្កាត់ស្វាយអាត់ និងសង្កាត់ព្រៃញី ខេត្តពោធិ៍សាត់។











