
ពន្ធនាគារខេត្តស្ទឹងត្រែង សហការជាមួយអង្គការយុវជនបំពេញបេសកកម្ម ចុះពិនិត្យ និងព្យាបាលជំងឺជូនជនជាប់ឃុំចំនួន ៤៣នាក់
ខេត្តស្ទឹងត្រែង៖ ជនជាប់ឃុំសរុបចំនួន ៤៣នាក់ (ស្រ្តី ៨នាក់) ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការយុវជនបំពេញបេសកកម្ម ក្រោមកិច្ចសហការយ៉ាងយកចិត្តទុកដាក់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។











