
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ និងទិសដៅបន្ត ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
ក្រោមអធិបតីភាព លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលខេត្តបានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារសុខាភិបាលប្រចាំ ៩ខែ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅបន្ត សំដៅបន្តពង្រឹងគុណភាពនៃការផ្តល់សេវាថែទាំសុខភាព និងព្យាបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។











