
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកាំងចាម ប្រជុំក្តាប់សភាពការណ៍ និងរៀបចំផែនការសកម្មភាព ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការប្រកាសបញ្ចូលសមាជិកបក្សថ្មី
ស្ទឹងត្រែង៖ ដើម្បីពង្រឹងកម្លាំងនយោបាយ និងត្រៀមរៀបចំយុទ្ធសាស្ត្រឱ្យបានម៉ត់ចត់ ឆ្ពោះទៅដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ឯកឧត្តម ម៉ែន គុង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំកាំងចាម បើកកិច្ចប្រជុំយុទ្ធសាស្ត្រក្តាប់សភាពការណ៍ជាក់ស្តែង និងរៀបចំផែនការសកម្មភាពគន្លឹះ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ ជាពិសេសគឺការត្រៀមរៀបចំពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីរហូតដល់ទៅជាង ១ពាន់នាក់ ដែលទើបកសាងបានក្នុងមូលដ្ឋាន។











