
ថ្នាក់ដឹកនាំយុវជនគណបក្សខេត្តស្ទឹងត្រែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព លោកឧបាសក ទុំ វង្សស៊ីន
ស្ទឹងត្រែង៖ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ស្រ៊ន សំឫទ្ធី សមាជិកយុវជនថ្នាក់កណ្តាល សមាជិកផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សខេត្តស្ទឹងត្រែង បានដឹកនាំប្រតិភូថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងតំណាងយុវជនតាមមន្ទីរ-អង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះគ្រួសារសព លោកឧបាសក ទុំ វង្សស៊ីន។











