
ដ្ឋបាលខណ្ឌដង្កោ ចេញមុខបកស្រាយជុំវិញព័ត៌មានរះគន់លើបណ្តាញសង្គម រឿងការជួសជុលផ្លូវនៅសង្កាត់ជើងឯក
រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្តីបកស្រាយ និងជម្រាបជូនសាធារណជន ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង TikTok ពាក់ព័ន្ធនឹងការរះគន់នាពេលថ្មីៗនេះ ដែលចោទប្រកាន់ថាអាជ្ញាធរខ្វះការយកចិត្តទុកដាក់ និងគ្មានសមត្ថភាពក្នុងការធ្វើផ្លូវ នៅចំណុចផ្លូវ ឈុន គង់ តភ្ជាប់មកផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។











