
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-វៀតណាម ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ២.៣០០នាក់ នៅខណ្ឌព្រែកព្នៅ
ប្រជាពលរដ្ឋជាជនជាតិខ្មែរ និងអាណិកជនវៀតណាម រស់នៅខណ្ឌព្រែកព្នៅ ប្រមាណជាង២៣០០នាក់ទទួលបានការពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កម្ពុជា-វៀតណាម ជាមួយនិងការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាផងដែរ ក្រោយពីពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យជូនរួច។











