
រដ្ឋបាលស្រុកជាំក្សាន្ត បើកប្រតិបត្តិការចុះឆែកឆេរទីតាំងអាជីវកម្ម ៤កន្លែង ក្នុងភូមិសាស្ត្រឃុំកន្ទួត និងឃុំស្រអែម ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!
ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសបច្ចេកវិទ្យាឱ្យបានទាន់ពេលវេលា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោក ចិន ខន្តី អភិបាលស្រុក ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មផ្ទះសំណាក់ បូទិក ខារ៉ាអូខេ និងអាហារដ្ឋាន សរុបចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។











