
រដ្ឋបាលស្រុកជាំក្សាន្ត សហការជាមួយអង្គការដៃគូរ បើកយុទ្ធនាការស្វែងរកការគាំទ្រមតិ រួមគ្នាទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះក្នុងវ័យសិក្សា
អាជ្ញាធរស្រុកជាំក្សាន្ត មន្ទីរជំនាញជុំវិញខេត្ត រួមជាមួយអង្គការដៃគូ បានរួមគ្នារៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ព្រមទាំងការរំលោភបំពានលើយេនឌ័រ នៅមជ្ឈមណ្ឌលសេវាជំនួយ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល និងសាលាឃុំ ក្រោមគម្រោង «យើងរួមគ្នា» នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ត និងលោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជា។











