
បទយកការណ៍៖ ការប្រែប្រួលមុខមាត់ថ្មីនៃស្រុកគូលែន ពីតំបន់ជនបទដាច់ស្រយាល មកជាប៉ូលសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍បេតិកភណ្ឌដ៏មានសក្ដានុពល
បើក្រឡេកមើលទៅអតីតកាល ស្រុកគូលែន ខេត្តព្រះវិហារ ធ្លាប់តែជាតំបន់ជនបទមួយដែលជួបការលំបាកយ៉ាងខ្លាំងលើការធ្វើដំណើរ។ ផ្លូវលំដីក្រហមរដិបរដុប ភក់ជ្រាំនៅរដូវវស្សា និងធូលីហុយទ្រលោមនៅរដូវប្រាំង បានក្លាយជាឧបសគ្គរារាំងដល់ជីវភាពរស់នៅ និងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។











