
បទយកការណ៍៖ សិប្បកម្មកែច្នៃជន្លេននៅស្រុកគូលែន មុខរបរប្លែក តែផ្ដល់ចំណូលយ៉ាងច្រើនជូនពលរដ្ឋនៅក្នុងមូលដ្ឋាន
ក្រៅពីរបរកសិកម្មធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅស្រុកគូលែន បានចាប់យកឱកាសរកប្រាក់ចំណូលបន្ថែមពីធនធានធម្មជាតិជុំវិញខ្លួន តាមរយៈមុខរបរមួយដែលមើលទៅហាក់ប្លែក ប៉ុន្តែបានផ្តល់ផលកម្រៃយ៉ាងគាប់ប្រសើរ នោះគឺការងារ “កែច្នៃជន្លេន”។











