
រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីគោរពទង់ជាតិប្រចាំសប្តាហ៍ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងភាពជឿជាក់លើរាជរដ្ឋាភិបាល
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត បានរៀបចំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទម្លាប់ប្រចាំរៀងរាល់ថ្ងៃចន្ទដើមសប្តាហ៍។








