
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គី នៅវត្តអង្គតាភេម ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការល្រសួងធម្មការនិងសាសនាបានអញ្ជើញចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីវត្តអង្គតាភេម ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងស្មារតីសាមគ្គីភាព។










