
លោកជំទាវ ទឹម សាវ៉ាត ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់គ្រួសាររងគ្រោះ ១០គ្រួសារ នៅឃុំភ្នំតូច
ខេត្តកំពង់ស្ពឺ៖ ក្នុងនាមជាសេនាធិការ និងជាអ្នកនៅជិតស្និទ្ធនឹងប្រជាពលរដ្ឋ នៅថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំតូច ព្រមទាំងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់គ្រួសារងាយរងគ្រោះចំនួន ១០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។









