
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត រៀបចំកិច្ចប្រជុំលទ្ធផលបណ្តោះអាសន្ន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលទ្ធផលបណ្តោះអាសន្ន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដោយមានការចូលរួមពី អនុប្រធានមន្ទីរព័ត៌មានខេត្ត, លោក-លោកស្រីអភិបាលក្រុង/ស្រុក, កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងតំណាងគណបក្សនយោបាយនានាផងដែរ។











