
កិច្ចប្រជុំនេះ ផ្តោតលើការបែងចែកភារកិច្ច និងកំណត់ការងារដែលត្រូវអនុវត្តមុនកិច្ចប្រជុំកំពូលចាប់ផ្តើម ដើម្បីធានាឱ្យការត្រៀមរៀបចំ និងការផ្សព្វផ្សាយប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ផ្តោតលើការបែងចែកភារកិច្ច និងកំណត់ការងារដែលត្រូវអនុវត្តមុនកិច្ចប្រជុំកំពូលចាប់ផ្តើម ដើម្បីធានាឱ្យការត្រៀមរៀបចំ និងការផ្សព្វផ្សាយប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព។







