
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យវិស័យសោតទស្សន៍
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ម៉ែន ស៉ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងមន្ត្រីការិយាល័យសោតទស្សន៍ ដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងវិស័យសោតទស្សន៍ ការងារអ្នកសារព័ត៌មាន ការចុះបញ្ជី និងការគ្រប់គ្រងលិខិតអនុញ្ញាតពាក់ព័ន្ធ ព្រមទាំងសហគ្រាស និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។







