
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ ចុះជួបប្រជុំជាមួយសាខាបក្សភូមិព្រៃជរ ដើមី្បជំរុញការងារចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណប័ណ្ណ
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ហេង ស៊ីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ និងជាអនុប្រធានក្រុមការងារចុះភូមិព្រៃជរ រួមជាមួយក្រុមការងារយុវជនគណបក្សស្រុក-ឃុំ បានចុះជួបប្រជុំសំណេះសំណាលជាមួយសាខាបក្សភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជំរុញប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងផ្សព្វផ្សាយផែនការការងារត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។











