
ឯកឧត្តម លី ណាវុឌ្ឍ អញ្ជើញសួរសុខទុក្ខ និងអបអរសាទរលោកគ្រូ-អ្នកគ្រូដែលសម្រាលបុត្រនៅឃុំមហាឬស្សី
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី ណាវុឌ្ឍ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកគងពិសី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមអបអរសាទរអ្នកគ្រូ ព្រឿង ស្រីអូន បង្រៀននៅបឋមសិក្សាស្វាយចារ (ភូមិស្ដុក ឃុំស្ដុក) ដែលបានសម្រាលបានកូនប្រុស ១នាក់ ឈ្មោះ សំ សែនបញ្ញាសិទ្ធ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្នអ្នកគ្រូកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ ឯកឧត្តម លី ណាវុឌ្ឍ បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍រួមមាន ឃីតទារកប៉ាម៉ានី នំស្រួយលីលី ព្រមទាំងថវិកាមួយចំនួនជូនដល់អ្នកគ្រូផងដែរ។







