
ពិធីសំណេះសំណាល និងឧបត្ថម្ភថវិកាដល់ប្រជាការពារភូមិ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ឯកឧត្តមបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយប្រជាការពារភូមិ ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។










