
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលក្ខខណ្ឌ ៤ចំណុច ឱ្យលោក អ៊ុំ សំអាន ចូលមកផ្ទៀងផ្ទាត់រឿងព្រំដែននៅចន្លោះបង្គោលសីមាលេខ៥២-៥៩!
នៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារតាមរយៈបណ្តាញទំនាក់ទំងសង្គមផ្លូវការឆ្លើយតបចំពោះ លោក អ៊ុំ សំអាននិងក្រុមការងារ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ ដល់ ៥៩។











